ព័ត៌មាន
ទោះបី មានរឿងយ៉ាងណា ដេននី ក្វាន់ នៅតែមិនខ្វល់ បង្ហោះរូបស៊ិចស៊ីដដែល!
ព្រហស្បតិ៍ ០៤ ឧសភា, ២០១៧ ១៩:២៥
ភ្នំពេញ៖ យប់មិញនេះតារាសម្តែងស្រី លី ចាន់សីហា បានបញ្ចប់ជីវិតនៅលីវរបស់ខ្លួនហើយ នៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍ដ៏អធិកអធមមួយ កណ្តាលទីក្រុងភ្នំពេញ។
បើទោះបី ក្រសួងវិចិត្រសិល្បៈ និង វប្បធម៌ ដាក់ពិន័យ មិនឲ្យតារាសម្តែងស្រីស៊ិចស៊ី ដេននី ក្វាន់ មានសកម្មភាពក្នុងវិស័យសិល្បៈ រយៈពេល១ឆ្នាំក៏ដោយ ក៏គេសង្កេតឃើញថា នាងហាក់ដូចជា មិនឈឺក្បាល វិលមុខ ជាមួយនឹងរឿងនេះសោះ នៅតែស៊ិចស៊ីដដែល។
ជាក់ស្តែង កាលពីប៉ុន្មានម៉ោងមុននេះ តារាសម្តែងស្រី ដេននី ក្វាន់ បានបង្ហាញរូបស៊ិចស៊ី ជាមួយនឹងការសរសេរសារថា «អ្នកល្អជាមួយគេ មិនមែនថាគេត្រូវល្អជាមួយអ្នក អ្នកមិននិន្ទាគេមិនមែនថាគេមិននិន្ទាអ្នក ចាំទុកទៅថាសន្តានមនុស្សវាមិនដូចគ្នាទេ!!!»។
ទាំងនេះ អាចបញ្ជាក់ឲ្យមហាជនបានដឹងថា កញ្ញា ដេននី ក្វាន់ មិនខ្វល់ពីរឿង ដែល ក្រសួងវិចិត្រសិល្បៈ និង វប្បធម៌ មិនឲ្យនាងចេញមុខក្នុងវិស័យសិល្បៈនោះទេ គឺនាងនៅតែប្រើជីវិតស្រស់ថ្លា ជាមួយនឹងការស្លៀកពាក់ស៊ិចស៊ីលើសដើម៕ តើប្រិយមិត្ត យល់យ៉ាងណា?
ទស្សនាកម្រងរូបភាព






